ដំណឹងពិសេសទូរស័ព្ទ Huawei ចំនួន 5 ម៉ូឌែលបន្ថែមទៀត អាច Update ទៅ EMUI 9.1 បាននៅខែនេះហើយ

Published Date: Friday, July 12, 2019 04:17 PM

កាលពីថ្មីៗនេះក្រុមហ៊ុន Huawei បានប្រកាសឲ្យដឹងកាលពីពេលថ្មីនេះថា មានដំណឹងពិសេសសំរាប់ស្មាតហ្វូនចំនួន 5 ស៊េរីផ្សេង​ទៀត​របស់​ខ្លួន អាចនឹងទទួលយកបានការ Update ឡើងទៅ  EMUI 9.1 នឹងផ្តើមពីខែនេះ ហើយម៉ូឌែលទាំងនោះរួមមាន ទូរស័ព្ទ P20, P20 Pro, Mate 10 Pro, Mate 10 Porsche Design និង Mate RS Porsche Design។

កាន់តែពិសេសជាងនេះទៅទៀតទូរស័ព្ទ P30 lite, Mate 20 lite, Mate 9, P10, P10 Plus, P smart 2019, Y5 2019 និង Y6 2019 នឹងត្រូវទទួលបានកំណែ Update ចុងក្រោយនៅក្នុងខែសីហា ខាងមុខ​ហើយ ។

សម្រាប់កំណែរ Update ថ្មី EMUI 9.1 នេះ នឹងនាំមកនូវភាពច្នៃប្រឌិតជាច្រើន ដូច​ជា​ប្រព័ន្ធ​ឯកសារ EROFS ថ្មី GPU Turbo 3.0 និងការកែលម្អកាមេរ៉ា (មុខងារថត​ព្រះចន្ទ) ដូច​នឹ​ង​ស្រឡាយ P30 ។ លើសពីនេះទៅទៀតក្រុមហ៊ុន Huawei កំពុងតែនាំមកនូវការ​រចនារូបរាង​ icon ស្រស់ស្អាត និងមុខងារ Gesture Controls ថ្មីផងដែរ៕

–ប្រូមូសិនពិសេសសំរាប់ខែ កក្កដា
🧷ធ្វើការបង់រំលស់ការប្រាក់ត្រឹមតែ 1.5%
🧷សំរាប់អតិថិជនដែលជាវ iPhone XS, XS Max , XR នឹងទទួលបាន ឳកាសឈ្នះរង្វាន់ធំសរុប១០០រង្វាន់ពីក្រុមហ៊ុន falcon

អាចទំនាក់ទំនងជាវបានតាមរយៈទីតាំង :

📍គួងអុី(ស្តុបដេអិន): ចំងាយ30mពីស្កុបដេអិន ផ្ទះលេខ 352Eo ផ្លូវ215កែង122

📞016 987 999/012 987 999
Map: https://bit.ly/2WVdRy4

📍គួងអុី(ច្បារអំពៅ): ផ្ទះ92, ផ្លូវជាតិលេខ១, សង្កាត់ ច្បារអំពៅ
📞: 015 637 637/085 637 637
Map: https://bit.ly/2ZAFeKr

🏧អាចធ្វើការទូទាត់ប្រាក់តាមរយៈឆូតកាត និង ប្រាក់សុទ្ធ
📱មានសេវាកម្មជួសជុលទូរស័ព្ទគ្រប់ប្រភេទ