ទាំងនេះជាគុណភាព​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ក្រោយ​របស់ Xperia 5

Published Date: Saturday, September 7, 2019 08:58 AM

យើងបានដឹងហើយថា កាលពីយប់មិញនេះបន្តិច នៅក្នុងព្រឹត្តិការណ៍ IFA 2019 ក្រុមហ៊ុន Sony បានប្រកាសចេញស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះជាផ្លូវការថា Xperia 5។ ក្នុងនោះដែលយើងឃើញថា Xperia 5 បំពាក់មកកាមេរ៉ាក្រោយ ចំនួន 3 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈបញ្ឈរ ដោយមួយគ្រាប់ ជាលេនគោលមានទំហំ 12MP Aperture f/1.6, មួយគ្រាប់ជាលេន Telephoto (Zoom បាន 2 ដង) ដែលមានទំហំ 12MP Aperture f/2.4 និងមួយគ្រាប់ចុងក្រោយជាលេនទំលាយ (Ultra-Wide) ដែលមានទំហំ 12MP Aperture f/2.4 អ្វីដែលពិសេសទៀតនោះគឺកាមេរ៉ាក្រោយរបស់ Xperia 5 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Eye Autofocus ថែមទៀតផង។ ដូច្នេះបន្ទាប់ពីបានអានពីការរៀបរាប់ ពីលក្ខណៈសម្បត្តិ របស់កាមេរ៉ាក្រោយរបស់ Xperia 5 រួចមក ប្រាកដជាមានប្រិយមិត្ត មួយចំនួនចង់ដឹងហើយ ថាតើរូបភាពដែលថតចេញកាមេរ៉ាក្រោយរបស់ Xperia 5 មាន គុណភាពយ៉ាងណា ? អញ្ចឹងកុំនៅចាំយូរយើងនាំគ្នាទៅមើលទាំងអស់គ្នា។ ចុចនៅត្រង់នេះ ដើម្បីមើលព័ត៌មានលម្អិតពី Xperia 5។

ខាងក្រោមនេះ ជារូបភាពដែលថតចេញពីកាមេរ៉ាក្រោយរបស់ Xperia 5

បន្ទាប់ពីប្រិយមិត្តបានមើលរូបភាពខាងលើដែលថតចេញពីកាមេរ៉ាក្រោយរបស់ Xperia 5 រួចហើយតើប្រិយមិត្តយល់យ៉ាងណាដែល? ហើយតើសមត្ថភាពកាមេរ៉ារបស់ Xperia 5 អាចប្រកួតប្រជែងជាមួយនឹងសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនលំដាប់កំពូល ផ្សេងៗបានទេ ?

 ប្រភព៖ CAMBO REPORT