ស្មាតហ្វូន​ Huawei​ nova​ 5T​ ជាមួយ​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​​ក្នុង​តម្លៃ​ 399​ ដុល្លារ!​

Published Date: Saturday, September 14, 2019 09:50 AM

ស្មាតហ្វូន nova 5T របស់ Huawei មានកាមេរ៉ា AI 5 គ្រាប់ បានបង្ហាញវត្តមានជាផ្លូវការ នៅប្រទេសកម្ពុជាយើងហើយ ជាមួយនឹងការប្រកាសពី ការកុម្ម៉ង់ទិញទុកមុន ចាប់ពីថ្ងៃ 12 កញ្ញា នេះតទៅ រហូតដល់ថ្ងៃ 18 កញ្ញា ក្នុងតម្លៃ ត្រឹមតែ $399 ជាមួយការថែមកាតាប ស្រស់ស្អាតមួយ ឥតគិតថ្លៃ។ បន្ទាប់ពីការធ្វើការ កុម្ម៉ង់ទិញទុកមុននោះ អ្នកនឹងទទួលបានស្មាតហ្វូននេះ មុនគេ នៅថ្ងៃ 20 កញ្ញា តែម្តង។

 

ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ា AI 5 គ្រាប់ ដែលកាមេរ៉ាខាងក្រោយ មានចំនួន 4 គ្រាប់ ដោយកាមេរ៉ាទី 1 មានទំហំ 48MP ដែលអាចផ្តិតយករូបភាព បានច្បាស់ល្អ ឯកាមេរ៉ាទី 2 មានទំហំ 16MP មានមុខងារអាចថត Super Wide Angle ចំណែកកាមេរ៉ាទី 3 មានទំហំ 2MP មានមុខងារថតបែបព្រាល និងកាមេរ៉ាទី 4 ទំហំ 2MP មានមុខងារថតបែប Macro។ ចំពោះកាមេរ៉ាសែលហ្វីវិញ មានទំហំធំរហូត 32MP អាចសែលហ្វី បានស្អាត គួរជាទីពេញចិត្ត ។

 

Huawei nova 5T ត្រូវបានរចនាឡើង ប្រកបដោយភាពទាក់ទាញ ខុសប្លែកពីស្មាតហ្វូនដទៃ ជាមួយជម្រើស 3 ពណ៌ រួមាន ពណ៍ខៀវ (Crush Blue), ពណ៍ខ្មៅ (Black) និងពណ៌ស្វាយ (Midsummer Purple) ដែលជាពណ៌ប្រដេញ និងមានការឌីហ្សាញជាអក្សរ nova នៅផ្នែកខាងក្រោយ។

 

 

Huawei nova 5T បានបំពាក់អេក្រង់លាតទំហំ 6.26 ជាប្រភេទ Punch Fullview Display ដូច្នេះ សម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនប្រភេទ Punch Fullview Display អ្នកមិនចាំបាច់ទៅចំណាយ ទៅដល់ $800-$1,000 សម្រាប់ទិញស្មាតហ្វូនទៀតឡើយ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3750mAh សាកថ្មបានលឿន ដោយបច្ចេកវិទ្យា Supercharge សាក 30 នាទីបាន 50% ដំណើរការដោយឈីប Kirin 980, មាន GPU Turbo 3.0 ស្រោបដោយស្បែក EMUI 9.1, រ៉េម 8GB និងអង្គផ្ទុកទន្និន័យ 128GB។ កាន់តែពិសេសទៀតនោះ nova 5T ក៏បំពាក់ដោយការដោះសោរ ដោយស្កេនស្នាមម្រាមដៃ លើផ្នែកខាងស្តាំនៃតួទូរសព្ទ។

 

 

រួសរាន់ឡើង ធ្វើការកុម្ម៉ង់ទិញទុកមុនឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន Nova ជំនាន់ថ្មី និងទទួលបាននូវ បទពិសោធន៍ថ្មីៗ ដោយផ្ទាល់។ លោកអ្នកអាចធ្វើការកុម្ម៉ង់ទិញទុកមុន នៅតាមបណ្តាហាងទូរសព្ទ នៅទូទាំងប្រទេសដែលនៅជិតអ្នកបំផុត។

ប្រភព៖ CAMBO REPORT