អាចមានការប្រែប្រួលខ្លះពីថ្ងៃចេញលក់ iPhone X
Published Date: Tuesday, October 10, 2017 10:01 AMបន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសពីថ្ងៃដាក់ឱ្យ Pre-Order ទូរស័ព្ទ iPhone X នៅថ្ងៃទី 27 ខែតុលា ហើយគ្រោងនឹងចេញលក់នៅថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 2017 ពេលនេះមានដំណឹងថ្មី អាចមានការប្រែប្រួលខ្លះចំពោះទូរស័ព្ទមួយនេះ។ យោងតាមលទ្ធផលវិភាគរបស់លោក Ming-Chi Kuo ចេញថ្ងៃនេះ បង្ហាញថាសង្វាក់ផលិតកម្ម iPhone X គឺនឹងធ្វើការពន្យារពេលផលិតដល់ដើមឆ្នាំ 2018 ហើយការពន្យារពេលនេះ គេអាចហៅបានថា ”True Super Cycle”។ ការវិភាគនោះក៏បង្ហាញថា មូលហេតុដែលនាំឱ្យមានការពន្យារពេលផលិត ក៏ដូចជាចេញលក់ iPhone X នេះ គឺមកពីបច្ចេកវិទ្យា ។