អ្នក​ណា​ខ្លះ​នៅ​មិន​ទាន់​ដឹង​ពី​របៀប​ឆែក​ប្រព័ន្ធ​លេខ​ពិសេស​ផ្ទាល់​ខ្លួន?

Published Date: Thursday, January 9, 2020 08:25 AM

កាលពីថ្ងៃទី 07 ខែមករា ឆ្នាំ 2020 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការ ជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនដៃគូ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ។

 

យ៉ាងណា ស្លាកលេខពិសេស ដែលជាគម្រូពេលនេះ បានក្លាយទៅជាប្រធានបទមួយ ក្នុងការជជែកវែកញែក ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើន ពេញបណ្តាញសង្គម តែទោះជាបែបនេះក្តី នៅមានចំនុចមួយ ដែលអ្នកប្រើប្រាស់រថយន្តមួយចំនួន នៅតែមានជាចម្ងល់ នោះគឺ របៀបឆែកមើលប្រព័ន្ធលេខពិសេស តើគេធ្វើយ៉ាងម៉េច។ តាមពិតទៅ មានអ្នកប្រើប្រាស់ជាច្រើន គាត់បានដឹងរួចទៅហើយ ទាក់ទងនឹងចំនុចនេះ តែសម្រាប់អ្នកដែលគាត់មិនទាន់ដឹង អាចតាមដានជាមួយយើងបាន។

 

សម្រាប់ប្រព័ន្ធស្វ័យវត្តិកម្ម ចុះបញ្ជីរថយន្តនៃប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន សូមចុចលើ តំណរភ្ជាប់នេះ ដើម្បីចូលទៅកាន់គេហទំព័រ បន្ទាប់មក វាយឈ្មោះដែលអ្នកចង់បាន នៅកន្លែងស្វែងរកលេខ ហើយចុចស្វែងរក ជាការស្រេច។ បើសិនជាលេខពិសេសនេះ មាននៅក្នុងបញ្ជី យើងនឹងអាចមើលឃើញពីតម្លៃជាក់ស្តែង តែបើខុសលក្ខខណ្ឌណាមួយ យើងមិនអាចមើលឃើញឡើយ។

 

 

សូមបញ្ជាក់ថា៖ លទ្ធផលនៃការស្វែងរកនេះ ត្រូវបានបង្កើត និងគណនាតម្លៃដោយស្វ័យប្រវត្តិពីក្នុងប្រព័ន្ធ។ ក្នុងករណីពាក្យនេះ មិនមានភាពសមរម្យ ឬបង្កការប៉ះពាល់ណាមួយ សូមមេត្តាផ្តល់មតិយោបល់ មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ លទ្ធភាពក្នុងការកែតម្រូវ។

ប្រភព៖ CAMBO REPORT