Xperia XZ Pro មាន​អេក្រង់​លាត ៥.៧ អ៊ីង​កម្រិត​បង្ហាញ 4K និង​មាន​កាមេរ៉ា​ភ្លោះ​ទៀត​ផង! វា​អាច​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC ខែ​ក្រោយ​នេះ!

Published Date: Wednesday, January 17, 2018 10:36 AM

អស់មួយរយៈកន្លងមកនេះ យើងបានលេចលឺ​ព​ត៌​មាន​របស់​ស្មាត​ហ្វូន Xperia XZ ជំនាន់​ថ្មី​ជា​ច្រើន​មក​ហើយ ដោយមានអ្នករំពឹង​ច្រើន​អំពី​ការ​ផ្លាស់​ប្តូរ​ចរនាបថ​អេក្រង់​ខាងមុខ​របស់​វា​ឱ្យ​មាន​សភាពលាត ​គែម​ខ្លី បន្ថែមបច្ចេវិទ្យាថ្មីៗបន្ថែម និងអេក្រង់កម្រិតខ្ពស់ផងដែរ អញ្ចឹងទើបសាកសមឱ្យសា្មតហ្វូនរបស់ Sony កាន់តែ Premium ថែមមួយកម្រិតទៀត។ ចំណែកឯពត៌មានលេចធ្លាយប៉ុន្មានថ្ងៃនេះ ពិតជាធ្វើឱ្យ​អ្នក​គាំទ្រ ចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើ Xperia XZ Pro ដែលត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាង​មុខ​នេះ ព្រោះថាយើងទទួលបានចំណុចល្អៗដែលវាធ្លាប់មាន និងអ្វីផ្សេងទៀតដែល Sony មិនធ្លាប់បាន​ធ្វើ​ពី​មុន។