Appleនឹងបញ្ចេញiPadសេរីថ្មីក្នុងតម្លៃទាបនាឆ្នាំ២០១៨ខាងមុខ
Published Date: Tuesday, December 5, 2017 07:30 AMបើមិនមានអ្វីប្រែប្រួលទេ ក្រុមហ៊ុនAppleនឹងបញ្ចេញiPad 9.7អ៊ីងដែលមានតម្លៃទាបនៅក្នុងឆ្នាំ២០១៨ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានDigitimes។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិចនេះ ត្រូវបានគេរំពឹងថានឹងបញ្ចេញiPadទំហំធម្មតាក្នុងតម្លៃប្រមាណ២៥៩ដុល្លា ហើយនេះគឺជាតម្លៃទាបជាងiPad 9.7អ៊ីងជំនាន់មុនដែលចេញកាលពីខែមីនាកន្លងទៅទៀតដែលមានតម្លៃប្រមាណ៣៩៩ដុល្លាឯណោះ។
បណ្តាញព័ត៌មានដដែលបានបន្ថែមទៀតថា ការបញ្ចេញiPad ជំនាន់ក្រោយនេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់Appleជាមួយនឹងក្តីសង្ឃឹមថាស្ថានភាពនៃការលក់ចេញiPadនឹងកើនឡើងវិញ ក្រោយពីបានធ្លាក់ចុះកាលពីឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ គេពុំទាន់បានដឹងអំពីព័ត៌មានច្បាស់លាស់នៅឡើយទេថាតើiPadជំនាន់ក្រោយនោះនឹងអាចមកជំនួសiPad 9-7អ៊ីងសេរីឆ្នាំ២០១៧នេះ។ និយាយដោយឡែក iPadជំនាន់ក្រោយនោះអាចនឹងមានរូបរាងនិងល្បឿនស្រដៀងទៅនឹងiPad9.7អ៊ីងជំនាន់មុន។ បើដូច្នោះមែន វាមានន័យថាiPadដែលនឹងចេញក្នុងឆ្នាំ២០១៨នោះ នឹងក្លាយទៅជាiPadដែលមានតម្លៃទាបបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តApple iPadនោះទេ។
iPadជំនាន់ថ្មីនោះនឹងត្រូវទទួលខុសត្រូវតម្លើងដោយក្រុមហ៊ុនCompal Electronics ហើយវាក៏នឹងចាប់ផ្តើមចេញលក់ដំបូងនៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះផងដែរ។ សូមជម្រាបថាiPad 9.7-Inch សេរីឆ្នាំ២០១៧គឺមានលក់នៅហាងលក់ទូរស័ព្ទដៃទំនើបគួងអ៊ីដែលមានការធានាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល១ឆ្នាំឯណោះ។
ប្រភព៖ Gadget
ប្រែសម្រួលដោយ៖ KoungY Phone Shop