ASUS ទើបបញ្ចេញម៉ូនីទ័រហ្គេម ROG Strix ជំនាន់ថ្មី មានអេក្រង់កោង 2K ជាមួយ Refresh Rate កម្រិត 170Hz

Published Date: Thursday, October 8, 2020 10:50 AM

ASUS ទើបបញ្ចេញម៉ូនីទ័រហ្គេម ROG Strix ជំនាន់ថ្មី មានអេក្រង់កោង 2K ជាមួយ Refresh Rate កម្រិត 170Hz

កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Asus ទើបបានធ្វើការប្រកាសបង្ហាញនូវ Gaming Monitor ជំនាន់ថ្មីស្ថិតក្នុងត្រកូល ROG Strix របស់ខ្លូនជាផ្លូវការ ដោយវាមានអេក្រង់ធំទំហំ 32 អ៊ីញផងដែរ។ មិនតែប៉ុណ្ណោះ Gaming Monitor ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់មានល្បឿន Refresh Rate ខ្ពស់ ហើយវាថែមទាំងមានគែមអេក្រង់ខ្លីថែមទៀតផង។ជាការពិតណាស់ ម៉ូនីទ័រហ្គេម ស្ថិតក្នុងខ្សែស្រឡាយ ROG Strix ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំត្រឹម 32 អ៊ីញ ដោយវាមានលេខម៉ូឌែលសម្គាល់ XG32VC។ លើសពីនេះទៅទៀត Gaming Monitor ស្ថិងក្នុងត្រកូល ROG Strix នេះ ត្រូវបានបំពាក់មកជាមួយគាំទ្រ VESA 100 និងប្រព័ន្ធជួយការពារភ្នែក និងមានមុខងារ Gaming ជាច្រើន។ បន្ថែមពីនេះ ម៉ូនីទ័រហ្គេម ROG Strix XG32VC មានកម្រិតបង្ហាញរូបភាពដល់ 2K WQHD ព្រមជាមួយ Refresh Rate ដល់កម្រិត 170Hz និងមានកម្រិត Response Time ត្រឹមតែ 1ms MPRT ប៉ុណ្ណោះ។ ជាងនេះទៅទៀត គេបានបញ្ជាក់ប្រាប់ថាវាជា Gaming Monitor បានបំពាក់មកជាមួយអេក្រង់កោង 1800R ជាមួយ Viewing Angle កម្រិត 178 ដឺក្រេផងដែរ។ មួយវិញទៀត ម៉ូនីទ័រ Gaming ជំនាន់ថ្មីនេះ ក៏មានការគាំទ្រការប្រើជាមួយបច្ចេកវិទ្យា FreeSync Premium Pro របស់ AMD ហើយអាចគាំទ្រកម្រិតបង្ហាញពណ៌ sRGB 125 ភាគរយ ជាមួយកម្រិតពណ៌ DCI-P3 ដល់ 90 ភាគរយ និងមានការទទួលស្គាល់វិញ្ញាបនបត្រ DisplayHDR 400 ទៀតផង។ក្រៅពីនេះ ម៉ូនីទ័រហ្គេម ROG Strix ជំនានថ្មីនេះ ត្រូវបានបង្កើតមកជាពិសេស សម្រាប់ការលេងហ្គេមប្រភេទ FPS បាញ់ប្រហារគ្នា និងសម្រាប់ប្រើជាមួយកុំព្យូទ័រ ដែលមានកម្លាំងម៉ាស៊ីនខ្លាំងផងដែរ។ ជាចុងក្រោយ Monitor Gaming ជំនាន់ថ្មីមួយនេះ ត្រូវបានដាក់លក់លើទីផ្សារអឺរ៉ុប ជាមួយតម្លៃខ្ទង់ ២ លាន ៦៧ ម៉ឺនរៀល ឬ ស្មើនឹង 669 ដុល្លារ។

ប្រភព៖​​ CAMBO REPORT