Galaxy A8Plusឆ្នាំ២០១៨នឹងមានអេក្រង់កោងដូចGalaxy S8អីចឹង

Published Date: Wednesday, December 6, 2017 07:51 AM

ត្រកូល​Galaxy A8​Plus​ឆ្នាំ​២០១៨​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​Samsung​របស់​​នឹង​មានអេក្រង់​កោង​(Infinity Display) ស្រដៀង​ទៅ​នឹង​Galaxy S8 នេះ​បើ​យោង​តាម​រូបភាព​ដែល​បែកធ្លាយ​ចេញ​ពី​បណ្តាញ​ព័ត៌មាន​Weibo។

រូបភាព​ចំនួន​ពីរ​សន្លឹក​ដែល​លេច​ចេញ​នោះ​បាន​បង្ហាញ​ថា​Samsung Galaxy A8Plus សេរី​ឆ្នាំ២០១៨​នឹង​ត្រូវ​កែប្រែ​ពី​អេក្រង់​ធម្មតា​ទៅ​ជា​អេក្រង់​កោង​ដោយមិនមានHome Button ដូច​មុននោះ​ទេ។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​លក្ខណៈ​ពិសេស​ផ្សេង​ៗនិងល្បឿន​របស់​Galaxy A8Plusច្រើន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​គេ​អាច​សន្និដ្ឋាន​ថាGalaxy A8Plus​នោះ​អាច​នឹង​មាន​កាំមេរ៉ាភ្លោះ​ហើយ​និង​មាន​កន្លែង​ស្កេន​ក្រយ៉ៅដៃ​នៅ​ក្បែរ​កាំមេរ៉ា​នោះ។

ព័ត៌មាន​បឋម​បាន​បង្ហាញ​ថា​ត្រកូល​Galaxy A8Plus នោះ​នឹង​ចេញ​មក​នៅ​ចុង​ឆ្នាំ​២០១៧​ឬ​ដើមឆ្នាំ​២០១៨។

ប្រភព៖ Gadget

ប្រែសម្រួលដោ៖ KoungY Phone Shop