OxygenOS 10 ត្រូវបានប្រកាសចេញជាផ្លូវការហើយ សម្រាប់ OnePlus 7 និង 7 Pro
Published Date: Monday, September 23, 2019 09:43 AMកាលពីលើកមុន Google បានប្រកាសជាផ្លូវការ ឲ្យសា្មតហ្វូនរបស់ខ្លួន ធ្វើការតំឡើងទៅកាន់ Android ជំនាន់ចុងក្រោយ ហើយបន្ទាប់មក OnePlus ក៏បានប្រកាសដូចគ្នា ឲ្យស្មាតហ្វូនរបស់របស់ខ្លួន ធ្វើការអាប់ដេតទៅកាន់ Android 10 ដែលស្រោបដោយ OxygenOS 10 Beta 1 ផងដែរ ប៉ុន្តែកាលនោះ វាជាការអាប់ដេត ទៅកាន់ជំនាន់សាកល្បងតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងពេលនេះ ការជួសជុលកំហុសទាំងប៉ុន្មាន ដែលមាននៅលើជំនាន់សាកល្បងនោះ វាត្រូវបាន OnePlus ធ្វើរួចរាល់ហើយ ព្រមទាំងបាន ដាក់ឲ្យធ្វើការអាប់ដេត ជាបណ្តើរៗទៀតផង។
ពិតណាស់ នៅក្នុងពេលនេះ OnePlus ក៏បានបញ្ចេញ OxygenOS 10.0 ដែលមានស្ថេរភាពមួយ ព្រមទាំងដំណើរការនៅលើ Android 10 ត្រូវបានដាក់ឲ្យធ្វើការអាប់ដេត នៅលើ OnePlus 7 និង 7 Pro ហើយ។ មិនខុសទេ បើតាមការបង្ហាញរបស់ OnePlus បានឲ្យដឹងថា ការធ្វើកំណែអាប់ដេតនេះ បានដាក់ចេញតែចំពោះអ្នកប្រើប្រាស់ មួយចំនួនប៉ុណ្ណោះ សម្រាប់ថ្ងៃនេះ ខណៈពេលដែល អ្នកប្រើប្រាស់ផ្សេងទៀត ដែលមិនទាន់ទទួលបាន គឺត្រូវរង់ចាំនៅថ្ងៃបន្ទាប់ៗទៀត ដូច្នេះដែរ។ គួរបញ្ជាក់ថា OxygenOS 10.0 នេះ បានកែសម្រួល ក៏ដូចជានាំយកមកជាមួយ នូវមុខងារថ្មីៗមួយចំនួនទៀត ដូចជា Customization Settings, Smart Display, Comprehensive privacy management, Game Space ក៏ដូចជាទទួលបានស្ទាយថ្មី លើរបាបង្ហាញដំណឹងផងដែរ។
ដូច្នេះហើយ អ្នកប្រើប្រាស់ OnePlus 7 និង 7 Pro ទាំងអស់ គួរតែត្រៀមខ្លួន ក្នុងការទទួលយក កំណែអាប់ដេតនេះឲ្យហើយទៅ ព្រោះថា វាត្រូវបាន ក្រុមហ៊ុនចិនខាងលើ ដាក់ឲ្យ Update ចាប់ពីថ្ងៃនេះទៅ ជាបណ្តើរៗហើយ ប៉ុន្តែបើសិនជា មិនទាន់បានឃើញនោះទេ គឺមានតែរង់ចាំថ្ងៃបន្ទាប់ទៀតប៉ុណ្ណោះ។ ហេតុនេះហើយ បញ្ហាមួយចំនួន ដែលមាននៅលើជំនាន់សាកល្បង កាលពីលើកមុនត្រូវបាន OnePlus ដោះស្រាយរួចរាល់ហើយ អញ្ចឹងអ្នកប្រើប្រាស់ អាចសប្បាយចិត្តបាន ដោយមិនមានការបារម្ភទៀតឡើយ។
ប្រភព៖ CAMBO REPORT