Samsung បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Galaxy Note10/10+

Published Date: Saturday, September 7, 2019 09:01 AM

ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងស្មាតហ្វូនដើរយឺត? ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬ រូបភាព វីដេអូអនុស្សាវរីយ៍អស់ មែនអត់? ខ្ញុំជឿថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ប្រាកដជាធ្លាប់ឆ្លងកាត់ ស្ថានភាពបទពិសោធន៍ ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ។ ពេលនេះ ជាមួយនឹង ស្មាតហ្វូនប៊ិច Samsung Galaxy Note 10 និង 10+ ដែលកំពុងតែមានវត្តមាន លើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើន អាចអោយលោកអ្នក ឈប់បារម្ភទៀតបាន។

 

 

ដូច្នេះហើយ ទើបថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី 2 (Performance) បន្ថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់ បានដឹងកាន់តែច្បាស់ និងរីករាយ ជាមួយនឹងបទពិសោធន៍ ដែលពុំធ្លាប់មាន នៃស្មាតហ្វូនប៊ិច។ ដើម្បី កុំឱ្យប្រិយមិត្ត ក៏ដូចជាអតិថិជនទាំងអស់ រង់ចាំយូរ សូមមកមើលនៅខាងក្រោមនេះ ទាំងអស់គ្នា៖

 

* POWER THAT LASTS ALL DAY: ត្រង់ចំណុចនេះ ក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពលថ្មរបស់ខ្លួន ឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយ ជាមួយការកម្សាន្ត ឬបំពេញការងារផ្សេងៗ របស់លោកអ្នក បានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត។

 

* SUPER FAST CHARGING: អ្វីគ្រប់យ៉ាង គឺសុទ្ធតែមានភាពពិសេស និងដំណើរការបានលឿន! បច្ចេកវិទ្យាមួយនេះ គឺលោកអ្នកគ្រាន់តែសាកថ្ម តែមួយភ្លែតប៉ុណ្ណោះ តែលោកអ្នកអាចប្រើប្រាស់ បានយូរ (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)។

 

 

* HYPER FAST PROCESSOR: ត្រង់ចំណុចនេះ សាមសុង បានផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរី អាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1T! ត្រង់ន័យនេះ ហេតុអ្វីលោកអ្នកត្រូវស្ពាយកុំព្យូទ័រយូរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អ ជូនដល់អ្នកប្រើប្រាស់ ទាំងអស់ នាពេលបច្ចុប្បន្ននេះ។

 

 

សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចដែលពិសេស ជាច្រើនជាងនេះទៀត  ដូច្នេះសូមអតិថិជនទាំងអស់ រង់ចាំទស្សនាបន្តទៀត នៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀត ដែលធ្វើឲ្យ ស្មាតហ្វូនប៊ិចនេះ កាន់តែអស្ចារ្យ? សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់ នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុនដែលជិតបំផុត ទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនង មកកាន់លេខ 1800 203 232។

ប្រភព៖ CAMBO REPORT