Samsung រំពឹងថា ចំនួនលក់ Galaxy S22 Ultra នឹងយកឈ្នះ Galaxy Note បួនជំនាន់ចុងក្រោយ

Published Date: Wednesday, July 6, 2022 08:58 AM

នរណាៗក៏ដឹងថា Galaxy S22 Ultra គឺជាទូរសព្ទម៉ូឌែលថ្មីរបស់ Samsung ដែលមិនមែនចូលបន្តតំណែងរបស់ Galaxy S21 Ultra តែមួយនោះទេ ជាក់ស្ដែងវាក៏ជាអ្នកស្នងតំណែងរបស់ Galaxy Note 20 Ultra ដែរ ព្រោះថា ទាំងការឌីហ្សាញរូបរាង និងប៊ិក S Pen នោះ សុទ្ធតែយកចេញពី Galaxy Note មកតែម្ដង។

 

ដោយឡែកបើយោងតាមដំណឹងថ្មីៗនេះ បានឲ្យដឹងថា ចំនួនលក់របស់ Galaxy S22 Ultra កំពុងដំណើរការទៅបានយ៉ាងរលូន ស្របតាមគម្រោងរបស់ Samsung ដែលរំពឹងថា នឹងលក់ចេញបានខ្ទង់ 10.9 នៅក្នុងឆ្នាំដំបូងរបស់ទូរសព្ទម៉ូឌែលថ្មីនេះ។ ដូច្នេះមានន័យថា Galaxy S22 Ultra កំពុងតែឈានទៅដំណាក់កាលបំបែកកំណត់ត្រាលក់របស់ Galaxy Note ទាំង 4 ជំនាន់ចុងក្រោយរបស់ Samsung ហើយ។

ដើម្បីងាយស្រួលប្រៀបធៀប, Galaxy Note 20 Series កន្លងទៅលក់បានត្រឹម 7.5 លានគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំ, Galaxy Note 10 Series លក់បាន 9.5 លានគ្រឿង, Galaxy Note 9 លក់បាន 9.6 លានគ្រឿង ជាក់ស្ដែងមានតែ Galaxy Note 8 មួយប៉ុណ្ណោះ ដែលលោតបានដល់ខ្ទង់ 10.5 លានគ្រឿងក្នុងរយៈដូចគ្នានេះ។

យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ គឺនៅសល់រយៈពេលយូរទៀតដែរ ទម្រាំដល់ពេលយើងដឹងថា ការរំពឹងទុករបស់ Samsung នឹងក្លាយជាពិតមែន ឬក៏អត់ ប៉ុន្តែបើសិនជាអ្វីៗដូចការរំពឹងទុកនោះមែន ដូច្នេះនេះអាចជាហេតុផលដ៏ល្អមួយសម្រាប់ Samsung ក្នុងការបកស្រាយពីមូលហេតុ ដែលគេឈប់បញ្ចេញទូរសព្ទកំពូលក្នុងត្រកូល Galaxy Note។