vivo Z5 នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ខែ​កក្កដា​នេះ អាច​ប្រើ​អេក្រង់ AMOLED និង​មាន​កាមេរ៉ា​ក្រោយ 3 គ្រាប់

Published Date: Wednesday, July 24, 2019 08:53 AM

សប្តាហ៍មុន មានរបាយការណ៍មួយបង្ហាញថា vivo V1921A ដែលត្រូវជា vivo Z5 វាអាចនឹងប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 31 ខែកក្កដានេះ ក្នុងទីក្រុង ប៉េងកាំង ប្រទេសចិន។ ជាក់ស្ដែងកាលពីម្សិលមិញ ប្រធានផ្នែកផលិតរបស់ ក្រុមហ៊ុន vivo បានបង្ហាញរូបភាពផ្លូវការ ជាលើកដំបូងរបស់ ស្មាតហ្វូនស៊េរីថ្មីមួយនេះ ដែលអាចអោយយើងមើលឃើញថា វាមានកាមេរ៉ា ខាងក្រោយចំនួន 3 គ្រាប់ និងមិនមានឃើញ សេនស័រស្កេនម្រាមដៃ នៅខ្នងខាងក្រោយឡើយ។

បើយោងទៅតាមប្រភពបែកធ្លាយ TENAA កន្លងមក យើងបានដឹងខ្លះៗ មកហើយអំពីលក្ខណៈសម្បត្តិមួយចំនួន របស់ស្មាតហ្វូនមួយនេះ ដោយវាអាចមានអេក្រង់ទំហំ 6.39 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញរូបភាព Full HD+ និងអាចមានបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ក្រោមអេក្រង់ផងដែរ។

vivo Z5 មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយមួយគ្រាប់ ជាកាមេរ៉ាគោលមានទំហំ 48 មេហ្គាភិចសែល បូកមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល និងមួយគ្រាប់ចុងក្រោយ ជាលេនជំនួយថតព្រាល ផ្ទៃខាងក្រោយ មានទំហំ 2 មេហ្គាភិចសែល ដែលវាអាចមាន ថាមពលថ្មទំហំ 4420mAh ទៀតផង។ លើសពីនេះ សង្កេតឃើញថា វាក៏មានប៊ូតុង Jovi Assistant ទោះបីវាមិនមែនជា ស្មាតហ្វូនលំដាប់ Flagships ក៏ដោយ ដែលប៊ូតុងនេះ ស្ថិតនៅផ្នែកខាងឆ្វេង ចំណែកឯផ្នែកខាងស្ដាំ រូមមានប៊ូតុងដំឡើង រឺបន្ថយសំលេង និងប៊ូតុង Power ជាដើម។

គួរបញ្ជាក់ទៀតថា ខ្នងខាងក្រោយរបស់ vivo Z5 អាចនឹងស្រោបដោយផ្ទាំងកញ្ចក់ ដែលវាមានជម្រើស 3 ពណ៌សម្រាប់អោយជ្រើសរើសគឺ ពណ៌ស្វាយ, ខ្មៅ និងពណ៌ខៀវ។ ដូច្នេះស្មាតហ្វូន vivo ស៊េរីថ្មីមួយម៉ូឌែលនេះ ជិតបានបង្ហាញខ្លួន ជាផ្លូវការហើយ សល់ពេល តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលសង្ឃឹមថា វាអាចនឹងមាន នៅស្រុកយើងផងដែរ។

ប្រភព៖ CAMBO REPORT