កាន់តែច្បាស់ Galaxy S11 នឹងអាចមានសមត្ថភាពថតវីដេអូដល់កម្រិត 8K ពិតមែន
Published Date: Friday, December 6, 2019 08:48 AMដូចដែលយើង បានដឹងពីលក្ខណៈសម្បត្តិលេចធ្លាយរបស់ Galaxy S11 Series ខ្លះៗរួចមកហើយថា ដែលវានឹងត្រូវបានក្លាយ ជាកំពូលស្មាតហ្វូន នៅក្នុងផ្នែកកាមេរ៉ា នាឆ្នាំ 2020 ដ៏ឆាប់ខាងមុខនេះ។ ជាក់ស្ដែង គូប្រជែងមួយចំនួនរបស់ Samsung ពិតជាបានបង្កើតស្មាតហ្វូនរបស់ពួកគេ មកជាមួយការបំពាក់កាមេរ៉ាមានសេនស័រធំៗ ដូច្នេះ វាដល់ពេលហើយ ដែលក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះ បានបោះជំហានទៅមុខដោយខ្លួនឯង ជាមួយបច្ចេកវិទ្យាកាមេរ៉ា កាន់តែខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ បើមើលទៅតាមពាក្យចចាមអារ៉ាមទាំងអស់របស់ Galaxy S11 ដែលយើងទទួលបាន ពេលកន្លងមកនេះ បានបង្ហាញថាវានឹងក្លាយជាស្ដេចស្មាតហ្វូន នៅក្នុងផ្នែកកាមេរ៉ា ថែមទៀតផង។ មួយវិញទៀត មានការរំពឹងទុកថា វានឹងមានការគាំទ្រសម្រាប់ការថតវីដេអូដល់ទៅកម្រិត 8K ឯណោះ ដែលនេះគឺជាគុណភាពវីដេអូមានទំហំធំមែនទែន ខណៈស្មាតហ្វូនមួយចំនួន អាចថតបាន 8K ក្នុងពេលបច្ចប្បន្ននេះ គឺភាគច្រើនស្ថិតនៅក្នុងជំនាន់សាកល្បង តែប៉ុណ្ណោះ។ លើសពីនទៅទៀត ក៏មានប្រភពច្បាស់ការមួយ បានបង្ហាញប្រាប់ថា Galaxy S11 ពិតជាអាចថតវីដេអូបានកម្រិតដល់ 8K ពិតមែន។ ព័ត៌មាន ដំបូងដែលទទួលបានទាក់ទង នឹងការថតវីដេអូកម្រិត 8K នេះ គឺបានដឹងនៅពេល បន្ទះឈីបកំពូល Exynos 990 ត្រូវបានប្រកាស ដោយវាជាបន្ទះឈីបដែលនឹងត្រូវបំពាក់លើ Galaxy S11 ហើយវាពិតជាមានសមត្ថភាពថតវីដេអូ 8K ក្នុងល្បឿន 30 ហ្វ្រេមក្នុងមួយវិនាទី ប្រាកដមែន។
មួយវិញទៀត បើយោងទៅតាម ប្រភពមួយផ្សេងទៀត ក៏បង្ហាញថា បានប្រទះឃើញ Code សម្រាប់ការថតវីដេអូ 8K លើកម្មវិធីកាមេរ៉ារបស់ Samsung ដែលស្ថិតនៅក្នុងកំណែ One UI 2.0 ជំនានសាកល្បង ហើយនោះគឺជាតម្រុយមួយទៀតអំពី Galaxy S11 ផងដែរ។ ជាងនេះទៅទៀត Galaxy S11 ត្រូវបានគេរំពឹងថា នឹងបំពាក់កាមេរ៉ាលោតដល់ទំហំ 108 មេហ្គាភិចសែល និងអាចមាន Optical Zoom ចំនួន 5x ឯណោះ។
ប្រភព៖ CAMBO REPORT