កំណែ​អាប់​ដេត​ចុង​ក្រោយ​របស់ Galaxy S10 អាច​ឲ្យ​ស្មាត​ហ្វូន​នេះ ប្រើ​ប្រាស់​មុខ​ងារ​ធំៗ​មួយ​ចំនួន ដូច​ទៅ​នឹង Galaxy Note 10 ដែរ!

Published Date: Friday, October 4, 2019 08:56 AM

នេះជាដំណឹងល្អមួយ សម្រាប់អតិថិជនទាំងអស់ ដែលកំពុងប្រើនូវ ស្មាតហ្វូន Samsung Galaxy S10 ព្រោះថានៅពេលនេះ គឺអាចធ្វើកំណែប្រែកម្មវិធី (Update software) របស់ខ្លួន ដើម្បីទទួលបាន លក្ខណៈពិសេសៗ ព្រមទាំងជាមុខងារល្អៗ ( Powerful Features) ដូចទៅនឹងស្មាតហ្វូនប៊ិច Samsung Galaxy Note 10 ដែរហើយ។

 

ត្រង់ន័យនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាស យ៉ាងច្បាស់ថា លក្ខណៈពិសេស ដែលមានលើស្មាតហ្វូន Galaxy Note 10 នោះ នឹងដាក់ឱ្យប្រើបានលើ Galaxy S10, S10+ និង S10 5G តាមរយៈ ការធ្វើកំណែប្រែកម្មវិធី (Update software) កាលពីចុងខែកញ្ញា ឆ្នាំ 2019 កន្លងទៅនេះ។

 

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេស និងមុខងារល្អៗ ដែល Galaxy S10, S10+ និង S10 5G ទទួលបាន រួមមាន៖

• Prograde Camera: កម្មវិធីកាមេរ៉ានៅលើ Galaxy S10 នឹងមានលក្ខណៈកាន់តែពិសេសជាងមុនជាមួយនឹងមុខងារ Night Mode, Super Steady Video Stabilization, AR Doodle, Live focus video recording និង bokeh effects ជាមួយនឹងកាមេរ៉ាមុខ ឬកាមេរ៉ាក្រោយបាន។

 

• Samsung Dex for PC: អតិថិជនដែលកំពុងប្រើ Galaxy S10 អាចធ្វើការ ទាញយកកម្មវិធី (Download) ពី SamsungDex.com។ ដូច្នេះ លោកអ្នកអាចបង្ហាញ និងប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បានយ៉ាងងាយស្រួល។

 

យោងតាមលោក Jiyoung Mun ដែលជាវិស្វករផ្នែកកម្មវិធី Samsung Electronics’ Mobile R&D Office បានបញ្ជាក់ថា ការធ្វើកំណែប្រែកម្មវិធីរបស់ Galaxy S10 គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនរបស់ខ្លួន ទាំងអស់ ទទួលបាននូវជម្រើស នៃការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ឱ្យកាន់តែសម្បូរបែប។

 

 

សូមបញ្ជាក់ថាការធ្វើកំណែប្រែកម្មវិធី (Update software) អាចនឹងមានការផ្លាស់ប្តូរ ឬខុសគ្នាតិចតួចទៅតាមបណ្តាប្រទេសនីមួយៗ។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរសព្ទ៖ 1800 203 232។

ប្រភព៖ CAMBO REPORT