នេះ​ជា​ពេល​វេលា​និងបញ្ជីឈ្មោះ​ស្មាតហ្វូន Samsung ដែល​នឹង​មានសិទ្ធិឡើងទៅកាន់ Android 10

Published Date: Monday, December 2, 2019 08:44 AM

ដូចដែលយើង បានជ្រាបហើយថា Google ប្រកាសចេញ Android 10 ចុងក្រោយរបស់ខ្លួនជាផ្លូវការរួចរាល់ ហើយសម្រាប់ស្មាតហ្វូន Pixel ជំនាន់មុនៗ ក៏ទទួលបានដូចគ្នា ផងដែរ។ ក្នុងនោះ ក្រុមហ៊ុនទូរសព្ទមួយចំនួនដូចជា Nokia និង OPPO បានធ្វើការបង្ហាញពីគម្រោង និង ថ្ងៃដាក់ចេញអោយតម្លើងបាននូវ Software ជំនាន់ថ្មីនេះ អោយតិថិជនបានដឹងរួចហើយដែរ។

 

យ៉ាងណាក៏ដោយ បើក្រឡេកមកមើល Samsung វិញក៏មិនខុសគ្នាដែរ ដោយក្រុមហ៊ុននេះ ក្នុងប្រទេសអ៊ីស្រាអែល ក៏បានបង្ហាញជាផ្លូវការនូវបញ្ជីដែលរៀបរាប់ពី ម៉ូឌែលនានារបស់ខ្លួន ដែលមានសិទ្ធិទទួលបាន Android 10 នេះផងដែរ។ ជាការពិតណាស់ យើងឃើញថា Samsung បានធ្វើការផ្តល់ជូន Android 10 ដល់ ស៊េរី M ជាច្រើនម៉ូឌែល និង ម៉ូឌែលជាច្រើនទៀតដែលចេញក្នុងឆ្នាំ 2018 និង 2019។ ប៉ុន្តែគួអោយសោកស្តាយ ចំពោះម៉ូឌែលផ្សេងៗ ដូចជា៖ Galaxy S8, S8+ និង Galaxy Note 8 មិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីនេះទេ។ ដូចដែលយើងបានដឹងហើយថា Samsung តែងតែផ្តល់នូវកំណែអាប់ដេតច្រើនបំផុត 2 ឆ្នាំ ប៉ុណ្ណោះសម្រាប់ ម៉ូឌែលលំដាប់កំពូលរបស់ខ្លួន។ អញ្ចឹង ប្រហែលពួកវាអាចត្រឹមតែទទួលបាន Security Update ប្រចាំខែ ដូចទៅនឹង Galaxy S7 ដែរប៉ុណ្ណោះ។ ដូច្នេះ ប្រិយមិត្តអាចពិនិត្យមើល ពីម៉ូឌែលស្មាតហ្វូនទាំងអស់នោះ នៅខាងក្រោមនេះបាន៖

 

ក្រៅពីនេះ ក៏ឃើញមានម៉ូឌែល លំដាប់បង្គួរ និងមធ្យមផ្សេងទៀតដែលនឹងទទួលបាន Android 10 រួមមាន Galaxy A10, A10s, J8, J6+ និង On8 ជាដើម។ លើសពីនេះទៅទៀត សម្រាប់កំពូលស្មាតហ្វូន Galaxy S10, S10+, S10e, Galaxy Note10 និង Note10+ អាចទទួលបាន Android 10 ជំនាន់ចុងក្រោយនេះ ចាប់ពីខែមករាទៅ មុនគេផងដែរ។ ដោយឡែក ចំពោះ Galaxy Tab A (2018, 10.5) និង Tab A10.1 វិញ នឹងទទួលបានការអាប់ដេតឡើងទៅ Android 10 នៅក្នុងខែកញ្ញា ឆ្នាំ 2020 ឯណោះ។

ប្រភព៖ CAMBO REPORT