បែកធ្លាយHuawei P11 នឹងមានកាំមេរ៉ាក្រោយ៣ទំហំ៤០មេហ្គាភិចសែល
Published Date: Thursday, December 7, 2017 11:43 AMក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ចិនគឺ ក្រុមហ៊ុនHuaweiបានបង្ហាញតម្រុយអំពីស្មាតហ្វូនត្រកូលPជំនាន់ក្រោយរបស់ខ្លួនថាអាចនឹងមានlenseកាំមេរ៉ាក្រោយចំនួន៣គ្រាប់ ដែលមានទំហំរហូតដល់៤០មេហ្គាភិចសែលជាមួយនឹងកម្រិតZoomដល់ទៅ5X។ កាំមេរ៉ាក្រោយធំ ចំណែកឯកាំមេរ៉ាមុខក៏មិនអន់ដែរ Huawei P11អាចនឹងមានកាំមេរ៉ាមុខសម្រាប់ថតសេហ្វ៊ីដល់ទៅ២៤មេហ្គាភិចសែល ដែលអាចថតរូបសេហ្វីបានយ៉ាងល្អនៅក្នុងទីងងឹត នេះបើយោងតាមគេហព័រGSMArenaបានចុះផ្សាយនាពេលថ្មីៗនេះ។
Huawei P11ដែលបំពាក់កាំមេរ៉ាប្រភេទLeicaនឹងមានសមត្ថភាពថតនៅក្នុងទីងងឹតបានយ៉ាងល្អជាមួយនឹងមុខងារPro Night Modeដោយមិនបាច់ប្រើជើងTripodនោះទេ។
នេះគឺមិនមែនជារឿងចំឡែកនោះទេសម្រាប់ក្រុមហ៊ុនHuawei ក្នុងការផលិតស្មាតហ្វូនកាំមេរ៉ា៣គ្រាប់ព្រោះកន្លងមកHuaweiត្រូវបានគេដឹងជាអ្នកដែលបង្កើតគំនិតកាំមេរ៉ា២គ្រាន់មុនគេក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនទាំងអស់ផងដែរ។ អាចផលិតស្មាតហ្វូនកាំមេរ៉ា២គ្រាប់បាន ដូច្នេះHuaweiក៏អាចផលិតស្មាតហ្វូនជំនាន់ក្រោយជំនាន់ឲ្យមានកាំមេរ៉ា៣បានដែរ?
យ៉ាងណាក៏ដោយ គេនៅមិនអាចទាន់សន្និដ្ឋានថាតើP11នឹងអាចលេចចេញរូបរាងមកដូចព័ត៌មានដែលលេចចេញឬយ៉ាងណានោះទេ? ព័ត៌មានជាក់លាក់ គេត្រូវចាំមើលទាំងអស់គ្នា នៅពេលដែលក្រុមហ៊ុនHuawei បញ្ចេញP11ផ្លូវការ។
ប្រភព៖ gsmarena
ប្រែសម្រួលដោយ៖ KoungY Phone Shop